Home សង្គម លោក​វរ​ស​នី​យ៍​ឯក សាន សុខ​សីហា បាន​ណែនាំ​ពី​ការ​អនុវត្ត​ការងារ​ចរាចរណ៍ ៣​ចំណុច​សំខាន់​ៗ

លោក​វរ​ស​នី​យ៍​ឯក សាន សុខ​សីហា បាន​ណែនាំ​ពី​ការ​អនុវត្ត​ការងារ​ចរាចរណ៍ ៣​ចំណុច​សំខាន់​ៗ

0

ភ្នំពេញ​៖ លោក​វរ​ស​នី​យ៍​ឯក សាន សុខ​សីហា បាន​ចេញ​មក​ណែនាំ​ពី​ការ​អនុវត្ត​ការងារ​ចរាចរណ៍​៣​ចំណុច​សំខាន់​ៗ៖

ទី​១: បើសិន​ភ្លើងស្តុប​ពណ៌​ក្រហម ហើយ​ពលរដ្ឋ​បត់​ស្តាំ​, ករណី​គ្មាន​ឧបសគ្គ សូមកុំ​ចាប់​ផាកពិន័យ​។
ទី​២: បើ​ពលរដ្ឋ​ឆ្លង​ស្តុ​ប​ហួស​គំនូស​ថ្មើរជើង ស្តុ​បលោត​ភ្លើង​លឿង សូមកុំ​ចាប់​ផាកពិន័យ ត្រឹម​អប់រំ​ណែនាំ​។
ទី​៣: សូម​តាម​គោលដៅ​នៃ​ការ​សម្រួល​ចរាចរណ៍ កុំ​ប្រែ​ក្លាយជា​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​។

៣​ចំណុច​ខាងលើ ពលរដ្ឋ​នឹង​មាន​មូលដ្ឋាន សម្រាប់​បកស្រាយ​ជូន​នគរបាល​នៅ​តាម​គោលដៅ បើសិន​ពួក​គាត់​នៅ​បន្ត​អនុវត្ត​ផ្ទុយ​បទបញ្ជា​នេះ​។ តែ​ទោះជា​យ៉ាងណា សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ចូរ​កុំ​ខ្លាច​សមត្ថកិច្ច​រឿង​ចាប់​ផាកពិន័យ តែ​ត្រូវ​ខ្លាច​ខ្លួនឯង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

Previous articleក្រុមហ៊ុន Johnson & Johnson ប្រកាស​បញ្ឈប់​ការ​លក់​ម្សៅ​លាប​ខ្លួន​កូន​ក្មេង​ទូ​ទាំង​ពិភពលោក នៅ​ត្រឹម​ឆ្នាំ​២០២៣
Next articleចិន​ផ្ទុះ​នៅ​ការ​ឆ្លង​ជំងឺ​ឡាន​យ៉ា!! ដែល​អត្រា​ស្លាប់​ដែល​បង្ក​ដោយ​ជំងឺ​នេះ​ខ្ពស់​ជាង​កូ​វី​ដ​១៩​ទៀត