បរទេស៖ រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានប្រកាសអំពីយុទ្ធសាស្ត្រថ្មីមួយដើម្បីពង្រីកការកម្រិតសម្រាប់វ៉ាក់សាំងជំងឺអុតស្វា Jynneos ដោយការផ្លាស់ប្តូររបៀបដែលវ៉ាក់សាំងត្រូវបានចាក់។
វិធីសាស្ត្រថ្មីនេះនឹងបំបែកកម្រិតថ្នាំ ហើយប្រើវ៉ាក់សាំងមួយភាគប្រាំច្រើនក្នុងការចាក់មួយដង។ កម្រិតដូសមួយផ្នែកនៃវ៉ាក់សាំងនឹងត្រូវបានចាក់ចូលទៅក្នុងស្រទាប់ខាងលើនៃស្បែក ជាជាងការចាក់ពេញទៅក្នុងខ្លាញ់ក្រោម ដែលនេះជារបៀបដែលការចាក់វ៉ាក់សាំងជាធម្មតាត្រូវបានធ្វើ។
សារព័ត៌មាន The Hill បានដកស្រង់សម្តីរបស់ស្នងការរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក លោក រ៉ូបឺត កាលីហ្វ បាននិយាយនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជំងឺអុតស្វាបានបន្តឆ្លងរាលដាលក្នុងអត្រាមួយដែលធ្វើឱ្យវាច្បាស់ថា ការផ្គត់ផ្គង់វ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់យើងនឹងមិនឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះទេ»។
របាយការណ៍នោះបាននិយាយថា «រដ្ឋបាលលោក បៃដិន កំពុងព្យាយាមគ្រប់គ្រងការឆ្លងជំងឺអុតស្វាដែលកំពុងរីករាលដាល ដែលបានក្លាយជាការព្រួយបារម្ភមួយផ្នែកនយោបាយ និងសុខភាពសាធារណៈ។ ករណីឆ្លងជំងឺអុតស្វាជាង ៨ ៩០០នាក់ត្រូវបានរាយការណ៍»។
ការអនុវត្តនេះ គឺសំដៅកាត់បន្ថយការខ្វះខាតវ៉ាក់សាំង Jynneos ដែលជាវ៉ាក់សាំងតែមួយគត់ដែលត្រូវបានអនុម័តដោយ FDA សម្រាប់ជំងឺអុតស្វា។ រដ្ឋបាលមានថ្នាំរាប់សែនដូសដែលអាចប្រើបាន ប៉ុន្តែនឹងត្រូវការរាប់លានដូសបន្ថែមទៀត ដើម្បីចាក់ដល់ប្រជាជន ១,៦លាននាក់ ដោយក្នុងចំណោមនោះបុរសស្រឡាញ់ភេទដូចគ្នា និងបុរសស្រឡាញ់ភេទទាំងពីរ ត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់បំផុតសម្រាប់វីរុសនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន