លោក ចូ បៃ​ដិ​ន នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ចូល​ជា​សមាជិក NATO របស់​ប្រទេស​ចំនួន ២

0

បរទេស​៖ យោង​តាម​កាលវិភាគ​ការងារ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​ចេញផ្សាយ​ដោយ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ចូល​ជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​អង្គការ​ណា​តូ​) របស់​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែសីហា ។

សេចក្តីថ្លែងការណ៍​នោះ​បាន​កត់​សម្គាល់ថា «​នៅ​ពេល​រសៀល ប្រធានាធិបតី​រូប​នេះ​នឹង​ថ្លែង​សុន្ទរកថា និង​ចុះហត្ថលេខា​លើ​ឧបករណ៍​នៃ​ការ​ផ្តល់​សច្ចាប័ន​សម្រាប់​ពិធីសារ​ចូល​ជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​អង្គការ​ណា​តូ​) សម្រាប់​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់ និង​រាជាណាចក្រ​ស៊ុ​យ​អែ​ត​»​។ ពិធី​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​២១:០០ ម៉ោង​នៅ​ទីក្រុង​មូ​ស្គូ​៕

ប្រភព៖ ក្រសួងព័ត៌មាន