ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគាំទ្រគោលនយោបាយ «ចិនតែមួយ» ហើយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រីមិនមែនជាការប៉ុនប៉ងដើម្បីផ្លាស់ប្តូរវានោះទេ។
លោកស្រី ប៉េឡូស៊ី បានសង្កត់ធ្ងន់ថា អ្វីដែលលោកស្រីចង់បាន គឺជាការបង្ហាញដល់ប្រទេសចិនថា សហរដ្ឋអាមេរិកបានគាំទ្រតៃវ៉ាន់។ យោងតាមលោកស្រីបានឱ្យដឹងថា គណៈប្រតិភូរបស់សហរដ្ឋអាមេរិកមិនបានទៅតៃវ៉ាន់ដើម្បីផ្លាស់ប្តូរគោលនយោបាយ «ចិនតែមួយ» ដែលសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តនោះទេ។ លោកស្រី ប៉េឡូស៊ី បាននិយាយថា លោកស្រីបានទៅទីនោះដើម្បីទទួលស្គាល់អំពីស្ថានភាពនាពេលបច្ចុប្បន្ន។
លោកស្រីបាននិយាយបន្ថែមថា មិនមានអ្វីដែលធ្វើឱ្យមានអស្ថិរភាពអំពីការធ្វើដំណើរទស្សនកិច្ចនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន