កញ្ចប់​អាវុធ​តម្លៃ ៥៥០​លាន​ដុល្លារ​បន្ថែម​ទៀត ត្រូវ​ផ្តល់​អោយ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT របស់​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ បានអោយ​ដឹង​ថាប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​បញ្ជូន​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៥០ លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ភាគច្រើន​ដើម្បី​បំពេញ​ស្តុក​គ្រាប់​រ៉ុក្កែត HIMARS ដែល​ក្រុង​គៀវ​បាន​ចាត់​ទុក​ថា អាវុធ​នេះ​ជា “​អ្នក​ផ្លាស់​ប្តូរ​ហ្គេ​ម​” នៅ​ក្នុង​ជម្លោះ​របស់​ខ្លួន​ជាមួយ​រុ​ស្ស៊ី​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក John Kirby បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ថា ការ​បញ្ជូន​អាវុធ​ចុង​ក្រោយ​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​អនុម័ត​ដោយ​លោក Biden​ក្រោម​អ្វី​ដែល​ហៅ​ថា “Drawdown Authority” ។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​រួម​បញ្ចូល​នៅ​គ្រាប់​រ៉ុក្កែត High Mobility Artillery Rocket System (HIMARS) និង​គ្រាប់កាំភ្លើង​ធំ ១៥៥ មី​លី​ម៉ែត្រ​ផង​ដែរ​៕