បរទេស៖ លោក អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី បាននិយាយកាលពីថ្ងៃអាទិត្យថា ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនអាចចាប់ផ្តើមនៅថ្ងៃទី១ ខែសីហានេះ។
លោកបាននិយាយដោយត្រូវបានដកស្រង់ដោយទូរទស្សន៍ NTV ថា «កប៉ាល់ដំបូងដែលដឹកគ្រាប់ធញ្ញជាតិអាចនឹងចាកចេញពីកំពង់ផែអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទនេះ»។
យោងតាមរូបលោកបានឱ្យដឹងថា ការបញ្ជូនគ្រាប់ធញ្ញជាតិដាក់លើកប៉ាល់ត្រូវបានបញ្ចប់ហើយ។
លោក កាលីន បាននិយាយបន្ថែមថា «នៅមានបញ្ហាតូចមួយ ឬពីរទៀត ប្រសិនបើគេដោះស្រាយបាននៅមុនល្ងាចអាទិត្យ នោះនឹងអាចមានលទ្ធភាពចេញទៅសមុទ្រនៅព្រឹកថ្ងៃចន្ទ»។
យោងតាមទូរទស្សន៍ CNN Turk TV បានឱ្យដឹងថា ដំណើរការដឹកជញ្ជូនដំបូងជាមួយនឹងគ្រាប់ធញ្ញជាតិអ៊ុយក្រែននេះនឹងមាននាវាដឹកទំនិញស្ងួត ១៦គ្រឿង។ កប៉ាល់ទាំងនោះនឹងទៅដល់ដែនទឹកតួកគីនៅថ្ងៃទី៣ ខែសីហា។ ការដឹកជញ្ជូននេះនឹងត្រូវបានតាមដានដោយយន្តហោះគ្មានមនុស្សបើក។ ដូចគ្នានេះផងដែរ អ្នកតំណាងនៃមជ្ឈមណ្ឌលសម្របសម្រួលរួមអ៊ីស្តង់ប៊ុល (JCC) នឹងប្រើប្រាស់ផ្កាយរណបដើម្បីតាមដានការឆ្លងកាត់នៃកប៉ាល់ដែលដឹកគ្រាប់ធញ្ញជាតិទាំងនោះ។
នៅថ្ងៃទី២២ ខែកក្កដា កញ្ចប់ឯកសារដែលបានហៅថាជាដោះស្រាយបញ្ហាការផ្គត់ផ្គង់អាហារ និងជីទៅកាន់ទីផ្សារពិភពលោកត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល៕
ប្រភព៖ ក្រសួងព័ត៌មាន