មិនដឹង​កើត​អ្វី? ទើប​បើក​រ៉េ​ចង្កូត​បុក​បង្គោល​ភ្លើង​រហូត​បាក់

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១២:៣៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​នឹង​បង្គោល​ភ្លើង នៅ​ចំនុច​ផ្លូវ​៥១៦ កែង​ផ្លូវ​២៨៥ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BJ-៣៥៥៨ បាន​រ៉េ​ចង្កូត​បុក​ជាមួយនឹង​បង្គោល​ភ្លើង​បណ្តាល​អោយ​រលំ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕