បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះបានអោយដឹងថាមានករណីគ្រោះថ្នាក់នៅលើអាកាសមួយកើតឡើងនៅព្រលានយន្តហោះ ឡាស់វេហ្កាស់ខាងជើង ក្រោយយន្តធនតូច ២គ្រឿងបានបុកគ្នាលើផ្ទៃមេឃ។
ក្នុងនោះនាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងឡាស់វេហ្កាស់ខាងជើង បានបញ្ជាក់ថា “មនុស្សចំនួន៤នាក់ ត្រូវរាយការណ៍ថាបានស្លាប់ ខណៈឧបទ្ទវហេតុនោះ កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត”។ ហើយអាជ្ញាបាននឹងកំពុងធ្វើការស៉ើបអង្កេតលើសោកនាដកម្មខាងលើនេះ៕