Cristiano Ronaldo កំពុងកំពុងតែព្យាយាមរកច្រកចេញពី Manchester United ។ ខណៈពេលដែលគាត់ត្រូវបានទាក់ទងដំបូងជាមួយ Paris Saint-Germain និង Bayern Munich ក្លឹបទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់នោះទេ។
ESPN អះអាងថា PSG បានច្រានចោលឱកាសចុះហត្ថលេខាលើ Ronaldo ។ ជាមួយគ្នានេះដែរ ប្រធានផ្នែកកីឡារបស់ Bayern លោក Hasan Salihamidzic បានប្រាប់ Sport1 ថា ពួកគេគ្មានចេតនាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដ៏ល្បីល្បាញនោះទេ។ គាត់បានប្រាប់ Goal ថា៖
«ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះ Cristiano Ronaldo ទៅលើភាពជោគជ័យ និងអាជីពរបស់គាត់។ ប៉ុន្តែជាថ្មីម្តងទៀត យើងមិនអាចចុះហត្ថលេខាជាមួយគាត់បាននោះទេ»។
យោងតាមសារព័ត៌មានអេស្ប៉ាញ Diario AS បានឲ្យដឹងថា Ronaldo បានបញ្ចុះបញ្ចូលលោក Diego Simeone ឱ្យនាំគាត់ទៅកាន់ Atletico Madrid ។ កីឡាករវ័យ 37 ឆ្នាំរូបនេះចង់ចូលរួមការប្រកួតក្របខ័ណ្ឌ Champions League យ៉ាងខ្លាំង ហើយកំពុងសម្លឹងរកការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅរដូវក្តៅនេះ៕