បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិកបានធ្វើតេស្តកាំជ្រួច Lockheed Martin Corp យ៉ាងជោគជ័យនាពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ី និងចិន ក៏បានទទួលជោគជ័យក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេងរបស់ខ្លួនផងដែរ៕