នាថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តកំពង់ធំ បានបន្តប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដើម្បីបន្តស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈ។ គោលបំណងគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ការពារនូវសិទ្ធិអ្នកប្រើប្រាស់ និងទប់ស្កាត់នូវអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ។
លទ្ធផលត្រួតពិនិត្យជាក់ស្ដែង មន្ត្រីជំនាញត្រួតពិនិត្យបានចំនួន ២៨ទីតាំង ដោយរកឃើញមិនមានអនុលោមភាពលើដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំង និងពិន័យអន្តរការណ៍ទៅតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF