អ្នកជំនាញ​សន្តិសុខ​និយាយ​ថា សន្តិសុខ​ផ្ទាល់ខ្លួន​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ មិន​គ្រប់គ្រាន់​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន NHK បានអោយ​ដឹង​ថា​លោក Ito Koichi អតីតមន្ត្រី​ប៉ូលិស​ម្នាក់ ដែល​ធ្លាប់​ជា​សមាជិក​នៃ​អង្គភាព​ពិសេស​របស់​ប៉ូ​លី​ស​ក្រុង​តូ​ក្យូ ហើយ​មាន​ជំនាញ​ផ្នែក​សន្តិសុខ​យ៉ាង​ល្អ​សម្រាប់​ឥស្សរជន​ជាន់ខ្ពស់ និយាយ​ថា សន្តិសុខ​ផ្ទាល់ខ្លួន​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Abe Shinzo មិន​គ្រប់គ្រាន់​ទេ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​ធ្វើ​ឱ្យ​លោក Abe ស្លាប់ ។

លោក Abe ត្រូវ បាន គេ បាញ់ សម្លាប់ កាល ពី ថ្ងៃ សុក្រ ខណៈ កំពុង ថ្លែង សុន្ទរកថា នៅ តាម ផ្លូវ ក្នុង ខេត្ត ណា​រ៉ា ភាគ ខាង លិច​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា