Home ព័ត៌មានអន្តរជាតិ រថយន្តក្រុង​មួយ​គ្រឿង ធ្លាក់​ចូល​ជ្រោះ បណ្តាល​អោយ​មនុស្ស ២០​នាក់​បាន​ស្លាប់

រថយន្តក្រុង​មួយ​គ្រឿង ធ្លាក់​ចូល​ជ្រោះ បណ្តាល​អោយ​មនុស្ស ២០​នាក់​បាន​ស្លាប់

0

បរទេស​៖ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃអាទិត្យ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​មួយ នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ២០​នាក់​។

លោក Ijaz Jaffar ស្នងការ​រង​ស្រុក Sherani បាន​និយាយ​ថា ការ​ធ្លាក់​ផ្លូវ​នោះ​ក៏​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៣​នាក់ ផ្សេង​ទៀត​រង​របួស​ផង​ដែរ នៅ​ពេល​ដែល​កើតហេតុ​រថយន្តក្រុង​នោះ​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង Rawalpindi ដែល​ការពារ​ដោយ​កងទ័ព ទៅ​កាន់​ទីក្រុង Quetta ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Balochistan ភាគ​និរតី​។ហើយ​ជ្រោះ​នោះ​មាន​ចម្ងាយ​ប្រហែល ៣៥០​គីឡូម៉ែត្រ ភាគ​ខាងជើង​នៃ Quetta ។

ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មិនល្អ និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវ​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ ខេត្ត​នោះ​ជា​កន្លែង​សម្រាប់​គម្រោង​របស់​ចិន​មួយ​ចំនួន​ក្រោម​ផែនការ​វិនិយោគ​ដែល​ក្រុង​ប៉េ​កាំ​ង​កំពុង​ស្វែងរក​ដើម្បី​ត​ភ្ជាប់​ផ្លូវ និង​ពាណិជ្ជកម្ម​តាម​សមុទ្រ​ជាមួយ​ពិភពលោក​ផង​ដែរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​រថយន្ត​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង
Next articleវាចា​ពូ​តៃកុង​ឡាន​ជួល ក្រោយ​ត្រូវ​បុគ្គលិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជួល​ឡាន​ដឹក​ដើរ​លេង​រួច