ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​រថយន្ត​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង

0

ក្រចេះ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​(​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​សត្វ​គោ​)​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ ២០២២ នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ (​ស្នួល​-​មេមត់​) ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​២៥២-២៥៣ ភូមិរ​ហារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅ​បុក ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​សត្វ​គោ​ពីក្រោយ​ពេញទំហឹង ដែល​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ាក វេ​វ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​បើក​របរ​ដោយ​ឈ្មោះ រ៉ី អា​ម៉ាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​៧​មក​រា ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​បន្ត​នីតិវិធី​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ជូន​បងប្អូន​ក្រុម​គ្រួសារ​នៃ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ