បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានអោយដឹងថាប្រធានាធិបតី នៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា អតីតរដ្ឋសូវៀតរបស់លោកមួយនេះ នឹងឈរនៅពីក្រោយរុស្ស៊ីជានិច្ចក្នុងការជំរុញសកម្មភាពយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះរដ្ឋសហជីពជាមួយក្រុងម៉ូស្គូ៕