Home ព័ត៌មានអន្តរជាតិ រុ​ស្ស៊ី​ចាប់ផ្តើម​យុទ្ធនាការ​សងសឹក ទៅ​នឹង​ការ​ហាមឃាត់​ប្រេង​របស់​ខ្លួន​ពី​សហគមន៍​អឺរ៉ុប​ហើយ

រុ​ស្ស៊ី​ចាប់ផ្តើម​យុទ្ធនាការ​សងសឹក ទៅ​នឹង​ការ​ហាមឃាត់​ប្រេង​របស់​ខ្លួន​ពី​សហគមន៍​អឺរ៉ុប​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា​ប្រទេស​រុ​ស្ស៊ី បាន​សងសឹក​វិញ នឹង​ការ​សម្រេចចិត្ត​ហ៊ុម​ព័ទ្ធ​ប្រេង​របស់​សហគមន៍​អឺរ៉ុប ដោយ​បាន​បន្ត​ពង្រីក​កាត់​បន្ថយ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ខ្លួន ទៅ​ឲ្យ​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ ហើយ​ក្រុមហ៊ុន​ប្រេង Gazprom របស់​រុ​ស្ស៊ី​ក៏​នឹង​បិទ​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​មួយ​ចំនួន​ណា​ដែល​មិន​រាក់ទាក់ និង​មិន​ទទួលយក​គម្រោង​ទូទាត់​ប្រាក់​រូពី សម្រាប់​ការ​ទិញ​ឧស្ម័ន​របស់​ទីក្រុង​ម៉ូ​ស្គូ​ផង​ដែរ​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា

Previous articleMesut Ozil ចង់​បញ្ចប់​អាជីព​ជាមួយ​ក្លឹ​ប​មួយ​នេះ​!
Next articleស្លាប់ ១០៦​នាក់ និង​បាត់​ខ្លួន ១០​នាក់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ៦​ថ្ងៃ​ជាប់​គ្នា