Mesut Ozil ចង់​បញ្ចប់​អាជីព​ជាមួយ​ក្លឹ​ប​មួយ​នេះ​!

0

Mesut Ozil បាន​បង្ហើប​ថា​គាត់​ចង់​បញ្ចប់​អាជីព​របស់​គាត់​ នៅ​ក្លឹបយក្សរបស់ប្រទេសទួរគី

Ozil វ័យ 33 ឆ្នាំ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប​យក្ស​ទួ​រ​គី​ពី Arsenal ក្នុង​ខែមករា​ឆ្នាំ 2021 ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2024 ។

គាត់​បាន​សរសេរ​នៅ​លើ Twitter ថា​៖ «​ខ្ញុំ​នឹង​មិន​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅ​ក្នុង​ក្រុម​ផ្សេង​ក្រៅពី Fenerbahce ទេ​។ សម្រាប់​រយៈពេល​នៃ​កិច្ចសន្យា​របស់ខ្ញុំ គោលដៅ​តែ​មួយ​គត់​របស់ខ្ញុំ​គឺ​ត្រូវ​ពាក់អាវ Cubuklu របស់​យើង​។ ការ​សម្រេចចិត្ត​នេះ​គឺ​ច្បាស់​ណាស់ និង​ចុង​ក្រោយ​»៕