ប្រទេស​នៅ​អឺរ៉ុប​សម្រេចចិត្ត​ទិញ​ប្រេង​ឆៅ​នេះ​មក​ប្រើ ជំនួស​ប្រេង​របស់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា បន្ទាប់​ពី​បណ្ដា​ប្រទេស នៅ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន បាន​អល់អែក​ក្នុង​ចិត្ត ពេល​នេះ​ពួក​គេ​បាន​សម្រេចចិត្ត​ហាមឃាត់​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ដោយ​ជំនួស​មក​វិញ​នូវ​ការ​នាំ​ចូល​ប្រេង​ប្រេង​ឆៅ Urals និង​ប្រេង Brent ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ដើម្បី​ជួយ​សម្រួល​ដល់​ហា​នី​ភ័យ​ប្រេង ដែល​ប្លុក​នេះ​កំពុង​ប្រឈម ហើយ​ផែនការ​នេះ​ក៏​នឹង​កាត់​បន្ថយ​ប្រភព​ចំណូល​បាន​មក​ពី​ការ​នាំ​ចេញ​ប្រេង​យ៉ាងច្រើន​របស់​ទីក្រុង​ម៉ូ​ស្គូ និង​ជួយ​បង្អាក់​ម៉ាស៊ីន​សង្គ្រាម​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន​ផង​ដែរ​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា