បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថារុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះ ខ្លួនបានហាមឃាត់ពលរដ្ឋអាម៉េរិកប្រមាណ ៩៦៣នាក់មិនឱ្យចូលប្រទេសខ្លួន រួមទាំងវិធានការដែលបានប្រកាសមុននេះ ដាក់កំហិតលើលោកប្រធានាធិបតី Joe Biden និងមន្ត្រីកំពូលផ្សេងទៀតផងដែរ ហើយខ្លួននឹងបន្តសងសឹកប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាម៉េរិក ដល់ទីបញ្ចប់។