Juventus និង Di Maria នឹង​បើក​ការ​ពិភាក្សា​អំពី​រឿងផ្ទេរ​នៅ​ស​ប្តា​ហ៍​ក្រោយ​បន្ត​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្យា​យ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Angel Di Maria នឹង​ចាក​ចេញពី​ក្លឹ​ប PSG ហើយ​គាត់​បាន​ធ្វើការ​ពិភាក្សា​ជា​មុន​ជាមួយនឹង​ក្លឹ​ប Juventus ហើយ​។

ក្នុង​នោះ​លោក Allegri បាន​បញ្ជាក់​ថា “​ខ្ញុំ​ឃើញ​ឈ្មោះ​ជា​ច្រើន វា​ជា​រឿង​ធម្មតា​។ ពួក​យើង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ពិភាក្សា​អំពី​រឿង​ផ្ទេរ​នេះ​”​។

ចំពោះ​រឿង Paul Pogba ដែល​ថា​ត្រលប់​មក​វិញ​នោះ នឹង​ត្រូវ​បាន​លើក​មក​ពិភាក្សា​អំពី​ផែនការ​ផ្ទេរ​នេះ​នៅ​ស​ប្តា​ហ៍​ក្រោយផងដែរ​៕