Home ព័ត៌មានអន្តរជាតិ រុ​ស្ស៊ី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា នៅឡើយ​តែ​ខាង​អ៊ុយ​ក្រែ​ន

រុ​ស្ស៊ី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា នៅឡើយ​តែ​ខាង​អ៊ុយ​ក្រែ​ន

0

បរទេស​៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក អង់​ដ្រេ រូ​ដេ​ន​កូ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​រុ​ស្ស៊ី​នឹង​ផ្តល់​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ភ្លាម​ៗ​នៅ​ពេល​ដែល​អ៊ុយ​ក្រែ​ន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ​។

លោក​បាន​និយាយ​ថា «​ដំណើរការ​នៃ​កិច្ចចរចា​មិន​ត្រូវ​បាន​រំខាន​ដោយ​ពួក​យើង​ទេ​។ វា​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ដៃគូ​អ៊ុយ​ក្រែ​ន​របស់​យើង​។ នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួក​គេ​ក្នុង​ការ​វិល​ត្រលប់​ទៅ​កាន់​តុ​ចរចា​វិញ យើង​នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​»​។

លោក រូ​ដេ​ន​កូ បាន​សង្កត់ធ្ងន់​ថា «​រឿង​ដែល​សំខាន់ គឺ​ត្រូវ​មាន​អ្វីមួយ​ដើម្បី​យក​មក​ពិភាក្សា​»៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ វត្ត​សុវណ្ណ​ភូមិ ក្នុងស្រុក​មោងឫស្សី
Next articleប្រទេស​មួយ​នេះ​បន្ត​ប្រឆាំង​ទៅ​នឹង​ការ​សុំ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត