បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាអធិការបតី Karl Nehammer បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអូទ្រីសបានទទួលយកយន្តការទូទាត់ថ្លៃឧស្ម័នជាប្រាក់រូប ដែលដាក់ចេញដោយប្រទេសរុស្ស៊ីកាលពីដើមខែនេះ។
លោក Nehammer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើង ពោលគឺ [ក្រុមហ៊ុនថាមពលរដ្ឋ] OMV បានទទួលយកលក្ខខណ្ឌនៃការទូទាត់ដូចទៅនឹងរដ្ឋាភិបាលអាល្លឺម៉ង់ដែរ។ លក្ខខណ្ឌរបស់ពួកគេ គឺត្រូវបានរកឃើញថាស្របតាមលក្ខខណ្ឌនៃទណ្ឌកម្ម។ សម្រាប់ពួកយើង វាមានសារៈសំខាន់ណាស់” ។
លោកបានបន្ថែមថា ទោះជាយ៉ាងណាអូទ្រីសនៅតែគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលទាក់ទងនឹងអ៊ុយក្រែន៕