សមាជិក​ណា​តូ ៤​ប្រទេស នាំ​គ្នា​ធ្វើ​ស​មុ​ទ្ធ​ជើង​ទឹក​នៅ​សមុទ្រ​បាល់​ទិ​ក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​យោធា​ហ្វាំ​ង​ឡង់​បាន​និយាយ​ថា សមាជិក​ណា​តូ​ដែល​មាន ឡា​ត​វី អេ​ស្តូ​នី និង​ហូ​ឡង់ នឹង​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួម​គ្នា​ជាមួយ​ហ្វាំ​ង​ឡង់ នៅ​សមុទ្រ​បាល់​ទិ​ក ដោយ​កត់​សម្គាល់ថា សមយុទ្ធ​នេះ​នឹង​ផ្តោត​លើ “​វិធាន​ការណ៍​ប្រឆាំង​មីន​”​។​

​សកម្មភាព​ហ្វឹកហ្វឺន​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Turku ប្រទេស​ហ្វាំ​ង​ឡង់​ដោយ​ផ្នែក​សកម្មភាព​មីន​របស់​អង្គការ​ណា​តូ​។ កង​នាវាចរ​ឆ្នេរសមុទ្រ​របស់​ប្រទេស​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បន្ថែម​ថា សមយុទ្ធ​នឹង​រួម​គ្នា​នឹង​មាន​នាវា​ដាក់​គ្រាប់​មីន​រប​ស់ឡាត​វី និង​អ្នក​បោសសម្អាត​មីន​មក​ពី​ប្រទេស​អេ​ស្តូ​នី និង​ហូ​ឡង់​៕