បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona កំពុងធ្វើការលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ Lewandowski ដោយបានធ្វើការពិភាក្សាជាមួយភ្នាក់ងារគាត់តាំងពីខ្សែកុម្ភៈ។ ផែនការ គឺច្បាស់លាស់ណាស់៖ មិនទាន់មានការបើកអោយដាក់សំណើរផ្ទេរណាមួយទេ ដោយជំហ៊ានដំបូងភ្នាក់ងាររបស់ Lewandowski ពិភាក្សាជាមួយនឹងក្លឹប Bayern អំពីកុងត្រា។
ខាងកីឡាករ Lewandowski នឹងបញ្ជាក់មកខាង Barca ជាថ្មីម្តងទៀត ប៉ុន្តែនៅពេលនេះក្លឹប Bayern គឺមានអទិភាពខ្ពស់ជាង៕