អា​ឡឺ​ម៉​ង់​ពិចារណា​ផ្តល់ រថយន្ត​ប្រយុទ្ធ ១០០​គ្រឿង​ដល់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​នឹង​សម្រេចចិត្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ថា​តើ​ត្រូវ​យល់ព្រម​លើ​ការ​ប្រគល់​រថយន្ត​ប្រយុទ្ធ​ថ្មើរជើង Marder ចំនួន ១០០​គ្រឿង​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​ឬទេ​។ ការ​ដឹក​ជញ្ជូន ដែល​នឹង​ក្លាយជា​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ដំបូង​បង្អស់​របស់​ប្រទេស​អា​ឡឺ​ម៉​ង់ ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ទីក្រុង​គៀវ ត្រូវ​បាន​ពន្យារពេល​ដោយ​ភាព​មិន​ច្បាស់លាស់​របស់​រដ្ឋាភិបាល និង​ឧបសគ្គ​ផ្នែក​ច្បាប់​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ការពារ​ជាតិ​អា​ល្លឺ​ម៉​ង់​។ ប្រភព​រដ្ឋាភិបាល​មួយ​ផ្សេង​ទៀត​បាន​ប្រាប់​ទីភ្នាក់ងារ​នេះ​ថា ការ​សម្រេច​ចិត្តនឹង​មក​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។