Home ព័ត៌មានអន្តរជាតិ សមាជិក​ណា​តូ​មួយទៀត បាន​ផ្តល់​នៅ​រថក្រោះ​ដល់​អ៊ុយ​ក្រែ​ន

សមាជិក​ណា​តូ​មួយទៀត បាន​ផ្តល់​នៅ​រថក្រោះ​ដល់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ​បាន​ផ្គត់ផ្គង់​រថក្រោះ​ជា​ច្រើន​ដល់​អ៊ុយ​ក្រែ​ន នេះ​បើ​តាម​នាយក​រដ្ឋមន្ត្រី Mateusz Morawiecki បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន ឬ​ប្រភេទ​របស់​វា​នោះ​ទេ​។ សកម្មភាព​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ូ​ឡូញ​ក្លាយជា​ប្រទេស​ទី​បី​របស់​អង្គការ​ណា​តូ​ដែល​បាន​ផ្តល់​នៅ​រថក្រោះ​ដល់​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សាធារណរដ្ឋ​ឆេ​ក និង​ស្លូ​វ៉ា​គី​។ កាលពី​ដើមខែ​នេះ ចក្រភព​អង់គ្លេស​បាន​ផ្តល់​នៅ​ជំនួស​រថក្រោះ​មួយ​ចំនួន​ដល់​ប៉ូ​ឡូញ​។​

​លោក Morawiecki បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Polsat News ថា “​ប៉ូ​ឡូញ​បាន​ប្រគល់​រថក្រោះ​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​សម្រាប់​ជា​ប្រយោជន៍​ដល់​សុវត្ថិភាព​របស់​យើង និង​ប្រជាជន​អ៊ុយ​ក្រែ​ន យើង​មិន​បង្ហាញ​អំពី​ចំនួន​ឧបករណ៍​ដែល​បាន​បរិច្ចាគ​នៅ​ពេល​នេះ​ទេ​”៕

Previous articleBrandon Williams ឆ្លើយ​ដូច្នេះ នៅ​ពេល​ចោទសួរ​អំពី​រឿង​អ្វីដែរ​គាត់​ចង់​ធ្វើ​នៅ​ឆ្នាំ​ក្រោយ
Next articleអា​ឡឺ​ម៉​ង់​ពិចារណា​ផ្តល់ រថយន្ត​ប្រយុទ្ធ ១០០​គ្រឿង​ដល់​អ៊ុយ​ក្រែ​ន