រថយន្ត​ដឹក​ពលករ​ខ្មែរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្រះ​កែវ បណ្តាល​អោយ​ស្លាប់ ២​នាក់

0

ថៃ​៖ កាល​ពី​វេលា​ម៉ោង​០២​និង​៥៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២២ សារព័ត៌មាន​ថៃ​រាយការណ៍​ថា ៖ សមត្ថកិច្ច​នគរបាល​ស៊ើបសួរ​ស្រុក​ទីរួមខេត្ត​ស្រះ​កែវ បាន​ទទួល​សេចក្ដីរាយការណ៍​មាន​ឧ​បទ្ទ​ហេតុ រថយន្ត​ភី​ក​អាប់​បុក​ពីក្រោយ រថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួម​ជាមួយ​មន្ត្រី​សង្គ្រោះ​ខេត្ត​ស្រះ​កែវ ។

ករណី​នេះ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៥៩ ស្រះ​កែវ​-​ខៅ​ហ៊ី​ន​សន ស្ថិត​ក្នុងភូមិ​ម៉ៃ​ប្រៃ​វ៉ាល់ ឃុំ​ស្រះ​ខ្វាន់ ស្រុក​ទីរួមខេត្ត​ស្រះ​កែវ ព្រម​ជាមួយ​រថយន្ត​ប៊ិ​ច​អាប់​តូ​យ៉ូ​តា វី​ហ្គោ ពាក់​ស្លាក​លេខ​กท2559 ស្រះ​កែវ ដែល​អ្នក​បើក​មានឈ្មោះ លិ​ឃី​ត ធម្ម​ប្រះ​ឌិ​ត អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ថៃ បាន​បុក​ពីក្រោយ​រថយន្ត​សណ្ដោង​កង់​១៨ ពាក់​ស្លាក​លេខ 71-4185 រៈ​យ៉ង អ្នក​បើក​មានឈ្មោះ​ចុះ​សេន ខុន​តា​ល ។

ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ បាន​រក​ឃើញ​ថា មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន និង​អ្នក​ស្លាប់​នៅ​កន្លែង​កើតហេតុ​ចំនួន​២​នាក់ គឺ​ប្រពន្ធ​អ្នក​បើករថយន្ត​ភី​ក​អាប់​ជនជាតិ​ថៃ និង​ក្មេង​ប្រុស​ខ្មែរ នៅ​មិន​ទាន់​ដឹង​ឈ្មោះ អាយុប្រមាណ​១​ខួប ។ ដោយឡែក​អ្នក​រង​របួស​រួម​មានឈ្មោះ​:១-​ជុល​និ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​,២-​ឈ្មោះ​ប្រែ ភេទ​ស្រី អាយុ​២០​ឆ្នាំ​,៣-​ណា​ម ជី​ន ប្រុស អាយុ​៤៣​ឆ្នាំ​,៤-​សៃ​នៀង ស្រី អាយុ​២០​ឆ្នាំ​, ៥- រ៉ៃ សេ​រិ​ន ប្រុស អាយុ​៣៨​ឆ្នាំ​,៦-MR.OUT SOEURTH អាយុ​៣៦​ឆ្នាំ​,៧- នួ​ត​ពីង ស្រី អាយុ​៣៨​ឆ្នាំ​,៨- តែ​ន សែត ប្រុស អាយុ​១៨​ឆ្នាំ​, ៩- ស្រី​ណូ ភេទ​ស្រី អាយុ​១៧​ឆ្នាំ​,១០- ដេក សៀន ប្រុស អាយុ​២៥​ឆ្នាំ​,១១-​ដួង ច័ន្ទ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ដែល​អ្នក​រង​របួស​១១​នាក់​ខាងលើ​ជា​ពលករ​ខ្មែរ ។ ដោយឡែក​ឈ្មោះ លិ​ឃី​ត ធម្ម​ប្រះ​ឌី​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ថៃ ជា​មេខ្យល់​និង​ជា​អ្នក​បើករថយន្ត​ភី​ក​អាប់ ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ការ​សួរនាំ​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច ឈ្មោះ​លក​ឃី​ត បាន​ប្រាប់​ថា បាន​ទទួល​ការ​ទំនាក់ទំនង​ពី​ក្រុម​បណ្ដាញ​នាំ​ពលករ​ខ្មែរ អោយមក​ទទួល​ពលករ​ខ្មែរ​នៅ​បរិវេណ​តាម​បន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា ក្នុង​ទឹកដី​ស្រុក​ខ្ល​ង​ហាត មាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​អារញ្ញ ដោយ​ឲ្យ​ដេក​នៅ​ស្រុក​ភ្នំ​សារ​ខាម ខេត្ត​ឆះ​ឈើ​ង​សៅ ចំនួន​១២​នាក់ សរុប​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​១៤​នាក់ នៅ​ពេល​ទៅ​ដល់​គោលដៅ​និង​បាន​ទទួល​ប្រាក់​ថ្លៃ​ឈ្នួល​ពី​ពលករ​ខ្មែរ ដោយ​អ្នក​បើករថយន្ត​គ្រោះថ្នាក់​បាន​រង​របួស ។ ដោយឡែក​អ្នក​រង​របួស​ជនជាតិ​ខ្មែរ​ទាំងអស់ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ដេចព្រះ​យុប​រាជ​ស្រះ​កែវ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ