យោធា​រុ​ស្ស៊ី​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ បំផ្លាញ់​ទីតាំង​ស្តុក​អាវុធ​ជំនួយ​ពី​បរទេស របស់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​រុ​ស្ស៊ី​បាន​បំផ្លាញ​ស្ថានីយ​ដឹក​ជញ្ជូន​នៅ Odessa ដែល​ផ្ទុក​អាវុធ​បរទេស​ដ៏​ធំ​មួយ ចំ​ពេល​មានការ​វាយលុក​យោធា​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ទីក្រុង​ខាងលើ​បាន​អះអាង​ថា ក្រុម​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​បំផ្លាញ​មី​ស៊ី​ល​ចំនួន ២​គ្រាប់ ប៉ុន្តែ ៤​គ្រាប់​ផ្សេង​ទៀត​បាន​វាយប្រហារ​គោលដៅ​យោធា និង​អគារ​លំនៅ​ដ្ឋា​ន ដែល​នាំ​ឱ្យ​មាន​ជន​រង​គ្រោះ​។​

​យោង​តាម​អ្នកនាំពាក្យ​យោធា​រុ​ស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov នៅ​ពេល​រសៀល “​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​ភាព​ជាក់លាក់​ខ្ពស់​” បាន​វាយប្រហារ​ស្ថានីយ​ដឹក​ជញ្ជូន​ដែល​មា​នទី​តាំងនៅ​លើ​អាកាសយានដ្ឋាន​យោធា​ក្បែរ​ទីក្រុង Odessa ជា​កន្លែង​ដែល “​អាវុធ​បរទេស​ដ៏​ធំ​មួយ​បាន​ទទួល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​ត្រូវ​បាន​រក្សា​ទុក​”៕