ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​គៀវ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយ

0

បរទេស​៖ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel បាន​ទៅ​ដល់​រដ្ឋធានី​គៀវ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយ​កាលពី​ថ្ងៃ​ពុធ ដោយ​លោក​បាន​សរសេរ​នៅ​លើ​គណនី​បណ្តាញ​សង្គម Twitter របស់​លោក​។

លោក Michel បាន​សរសេរ​ដោយ​ភ្ជាប់​រូបថត​មួយ​សន្លឹក​ដែល​បាន​ថត​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ថា «​នៅ​ក្នុង​ទីក្រុង​គៀវ​ថ្ងៃនេះ (​ថ្ងៃ​ពុធ​)»​។

យោង​ទៅ​តាម EC បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ គណៈកម្មការ​អឺរ៉ុប (EC) បាន​រៃ​អង្គាស​ថវិកា​ចំនួន ៩០​លាន​អឺ​រ៉ូ​ដើម្បី​ជួយ​ដល់​អ៊ុយ​ក្រែ​ន និង​បណ្តា​ប្រទេស​ជិតខាង​។ អ៊ុយ​ក្រែ​ន​ក៏​ត្រូវ​បាន​ផ្តល់​ជូន​នូវ​សព្វាវុធ រួម​ទាំង​អាវុធ​ប្រល័យ​លោក និង​គ្រាប់រំសេវ​តាម​រយៈ​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​ផង​ដែរ​។ នៅ​ពេល​មុន​នេះ ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​រាយការណ៍​ថា សហភាព​អឺរ៉ុប​បាន​ត្រៀម​ថវិកា​ចំនួន ១,៥​ប៊ី​លាន​អឺ​រ៉ូ​រួចរាល់​ហើយពី​ថវិកា​អឺរ៉ុប​សម្រាប់​ការ​ផ្តល់​សម្ភារៈ​យោធា និង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​៕

ប្រភព៖ ក្រសួងព័ត៌មាន