ទ័ព​រុ​ស្ស៊ី​ផ្តល់​ជម្រើស​មួយ អោយ​ទ័ព​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​ឡោម​ព័ទ្ធ​នៅ​រោងចក្រ​ដែក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​នៅ​សេសសល់ ដែល​ត្រូវ​ឡោម​ព័ទ្ធ​នៅ​រោងចក្រ​ដែក​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Mariupol ឱ្យ​ដាក់អាវុធ​របស់​ពួក​គេ​ចុះ ដោយ​ផ្តល់​ការ​ធានា​អាយុជីវិត និង​សុវត្ថិភាព ប្រសិនបើ​ពួក​គេ​ទទួលយក​សំណើ និង​បញ្ឈប់​រាល់​អរិភាព​ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​កាលពី​យប់​ថ្ងៃ​សៅរ៍ បាន​បញ្ជាក់​ថា “​ដោយ​ពិចារណា​លើ​ស្ថានភាព​មហន្តរាយ​នៅ​រោងចក្រ​លោហៈ Azovstal និង​ត្រូវ​បាន​ដឹកនាំ​ដោយ​គោលការណ៍​មនុស្សធម៌​សុទ្ធសាធ​។ កងកម្លាំងប្រដាប់អាវុធ​រុ​ស្ស៊ី​បាន​ផ្តល់​ជូន​ក្រុម​សកម្មប្រយុទ្ធ​នៃ​កងវរសេនាតូច​ជាតិនិយម និង​ទាហាន​ស៊ីឈ្នួល​បរទេស​ដើម្បី​បញ្ឈប់​អរិភាព ហើយ​ដាក់អាវុធ​របស់​ពួក​គេ​ចាប់ផ្តើម​ពី​ម៉ោង ៦​ព្រឹក ម៉ោង​នៅ​ទីក្រុង​ម៉ូ​ស្គូ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២”​។​

​ក្រសួង​បាន​បញ្ជាក់​ថា “​អ្នក​ទាំងអស់​ដែល​ដាក់អាវុធ​ត្រូវ​បាន​ធានា​នូវ​ការ​រក្សា​អាយុជីវិត​”៕