បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បានប្រាប់លោក Die Welt កាលពីថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់មិនប្រឈមនឹងហានិភ័យក្រោមច្បាប់អន្តរជាតិនោះទេ នៅពេលដែលខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលប្រតិបត្តិការយោធារបស់រុស្ស៊ី។
រដ្ឋមន្ត្រីខាងលើបានអះអាងថា អ៊ុយក្រែនកំពុងប្រយុទ្ធនឹង “សង្គ្រាមការពារ” ដោយបន្ថែមថា ខ្លួនមានសិទ្ធិប្រយុទ្ធតបវិញក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការពិតនេះបើយោងតាមលោក Buschmann បានបញ្ជាក់ថាយប្រទេសផ្សេងទៀតអាចបញ្ជូនអាវុធទៅខ្លួនដោយមិនភ័យខ្លាចថាត្រូវបានគេមើលឃើញថាជាភាគីនៃជម្លោះនោះទេ៕