ប្រទេស​មួយ​នេះ​អាច​នឹង​កាត់​បន្ថយ​កា​រងូ​ច​ទឹក​ក្តៅ ដើម្បី​សន្សំ​ឧស្ម័ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ជនជាតិ​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​គិត​ឡើង​អោយ​ច្បាស់​ចំពោះ​ការ​ងូតទឹក​ក្តៅ ប្រសិនបើ​អាជ្ញាធរ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​ឧស្ម័ន​ធម្មជាតិ​រុ​ស្ស៊ី ដោយសារ​តែ​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង​ម៉ូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក Klaus Mueller ប្រធាន​ទីភ្នាក់ងារ​បណ្តាញ​សហព័ន្ធ​នៃ​ប្រទេស​អា​ឡឺ​ម៉​ង់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង​ទូរទស្សន៍ n-tv ថា “​អ្នក​នឹង​ត្រូវ​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយ​ថា​តើ​អ្នក​ពិតជា​ត្រូវការ​ងូតទឹក​ក្តៅ ៧ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ឬ​អត់?” ។ .

​ពាក្យ​របស់​គាត់​បាន​កើតឡើង​ក្រោយ​សេចក្តីថ្លែងការណ៍​ស្រ​ដៀង​គ្នា​មុន​នេះ​ដោយ​ស្នងការ​សហភាព​អឺរ៉ុប​សម្រាប់​ការ​ប្រកួតប្រជែង Margrethe Vestager ដែល​បាន​ណែនាំ​អ្នក​រស់នៅ​សហភាព​អឺរ៉ុប​ឱ្យ គ្រប់គ្រង​ទឹក​ផ្កាឈូក​របស់​ខ្លួន​ផ្ទាល់ និង​ក្មេង​ជំទង់ ហើយ​នៅ​ពេល​អ្នក​បិទ​ទឹក​នោះ ចូរ​និយាយ​ថា “​យក​វា​ទៅ​ពូ​ទី​ន​”៕