រុ​ស្ស៊ី ដាក់​ប​ញ្ជូ​ល​ឈ្មោះ​រដ្ឋមន្ត្រី​អង់គ្លេស ១៣​នាក់ ​ក្នុង​បញ្ជី​ហាមឃាត់​ចូល​ប្រទេស​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ទីក្រុង​មូ​ស្គូ​បាន​ដាក់​រដ្ឋមន្ត្រី​អង់គ្លេស​ចំនួន ១៣​នាក់ រួម​ទាំង​នាយក​រដ្ឋមន្ត្រី Boris Johnson និង​រដ្ឋមន្ត្រី​ការ​បរទេស Elizabeth Truss នៅ​ក្នុង “​បញ្ជី​” ដែល​ហាមឃាត់​ពួក​គេ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។​

​ក្រសួងការបរទេស​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ចំណាត់ការ​នេះ​កើត​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង “​សកម្មភាព​អរិភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​” និង​ជា​យុទ្ធនាការ​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ “​មិន​លំអៀង​” ដែល​មាន​បំណង​ដាក់​ប្រទេស​រុ​ស្ស៊ី​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​៕