លោក Macron និង​លោកស្រី Le Pen គឺជា​បេក្ខ​ភាព​ដែល​នឹង​ឈ្នះ​ឆ្នោត​ជុំ​ទី​១

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​លោកស្រី Marine Le Pen បាន​កំណត់​នឹង​ជួប​គ្នា​ក្នុង​ដំណាក់កាល​សម្រាប់​ការ​តស៊ូ​មា​តិ​ទល់មុខ​គ្នា​ដើម្បី​កំណត់​តំណែង​ប្រធានាធិបតី​នៅ​ចុងខែ​នេះ បន្ទាប់​ពី​អ្នក​ទាំង​២ បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាលពី​ថ្ងៃអាទិត្យ​។​

​ការ​ព្យាករណ៍​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​លោក Macron ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ដល់​ទៅ ២៨,៤% នៃ​សំឡេង​ឆ្នោត​ជុំ​ទី​មួយ ដោយឡែក​លោកស្រី Marine Le Pen ទទួល​បាន ២៤,២% ។ បេក្ខជន​មក​ពី​បក្ស​សង្គមនិយម លោក Jean-Luc Mélenchon ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​សម្លេង​ឆ្នោត​ប្រហែល ២១% ខណៈ​បេក្ខជន​មក​ពី​បក្ស​ប្រឆាំង​លោក Eric Zemmour បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៤ នៅ​ក្រោយ​គេ ៧%​។​

​លទ្ធផល​ផ្លូវការ​ដំបូង​ពី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​បារាំង​ពិតជា​បាន​បង្ហាញ​ពី​ចំនួន​របស់​លោក Le Pen លើស​ពី​លោក Macron ។ ទោះជា​យ៉ាងណា​ក៏​ដោយ ជាមួយនឹង​លទ្ធផល​នៅ​ទី​ក្រុងប៉ារីស និង​តំបន់​ទីក្រុង​ផ្សេង​ទៀត​មិន​ទាន់​មាននៅ​ឡើយ​។ ជាមួយនឹង ៨៤% នៃ​សន្លឹក​ឆ្នោត​ដែល​បាន​រាប់​ត្រឹម​ពេល​នៃ​ការ​ចេញផ្សាយរ​នេះ លោក Macron បាន​នាំមុខ​បន្តិច​ជាមួយនឹង ២៧.៤១% ទល់​នឹង ២៥.៤១% របស់​លោកស្រី Le Pen៕