ក្លឹ​ប​យក្ស​នៅ​អា​ឡឺ​ម៉​ង់​ចេញ​មក​ប្រជែង​នឹង Arsenal យក Eden Hazard

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Cadena SER បានអោយ​ដឹង​ថា Borussia Dortmund បាន​រៀបចំ​រួចរាល់​ក្នុង​ការ​ចូល​ប្រកួតប្រជែង​ជាមួយ Arsenal ដើម្បី​យក​កីឡាករ Eden Hazard របស់ Real Madrid​។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​លេង និង​ប្រកួតប្រជែង​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​មាន​ន័យ​ថា​អតីត​តារា Chelsea អាច​នឹង​មានការ​ផ្ទេរ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បន្ទាប់ ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អង់គ្លេស ឬ​ការ​ជួបជុំ​ជាមួយ​បងប្រុស Thorgan ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​៕