បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ការបោះឆ្នោតជុំទីមួយជ្រើសរើសប្រធានាធិបតីបារាំងបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយប្រជាពលរដ្ឋនៅទឹកដីក្រៅប្រទេសបារាំង បានបោះឆ្នោតរបស់ពួកគេកាលពីថ្ងៃសៅរ៍។ យោងតាមការស្ទង់មតិ ក្នុងចំណោមបេក្ខជនទាំង ១២នាក់ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Emmanuel Macron និងមេដឹកនាំគណបក្ស National Rally លោកស្រី Marine Le Pen ទំនងជានឹងឈានដល់ការបោះឆ្នោតជុំទីពីរនៅថ្ងៃទី២៤ ខែមេសា។
ការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោង ១៨០០ GMT ហើយចំពោះលទ្ធផលចេញដំបូងអាចនឹងប្រកាសឆាប់ៗមិនយូរប៉ុន្មាន។ អ្នកជំនាញខ្លះបានព្រមានពីចំនួនអ្នកទៅបោះឆ្នោតទាប ដោយអ្នកបោះឆ្នោតដែលមានចំណូលទាបនិងក្មេងទំនងជាមិនទៅបោះឆ្នោត៕