ក្លឹ​ប​នៅ​អង់គ្លេស​កំពុង​តាម​មើល​យុវជន​របស់​ក្លឹ​ប PSV

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប Aston Villa មាន​កំណត់​គោលដៅ​កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប Noni Madueke របស់ PSV នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខាង​មុខ​។

ក្លឹ​ប​នៅ​ហូ​ឡង់​នឹង​អនុញ្ញាត​អោយ​កីឡាករ​វ័យ ២០​ឆ្នាំ​នេះ​ចាកចេញ ប្រសិនជា​ក្លឹ​បទ​ទួល​បាន​នៅ​សំណើរ​ប្រហែល ២៥​លាន​ផោន ឫ​ក៏​ច្រើន​ជាង​នេះ​នៅ​រដូវក្តៅ​។

កីឡាករ Madueke ក៏​មាន​លេចលឺ​នៅ​ព័ត៌មាន​ត្រលប់​មក​កាន់ Tottenham វិញ ដែល​ជា​កន្លែង​គាត់​លេង​កាល​នៅ​ជា​យុវជន ប៉ុន្តែ Villa សង្ឃឹម​អាច​នឹង​ទទួល​បាន​ជ័យ​ជំនះ​និង​យក​គាត់​មក​បាន​៕