បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់លោកខាងលិចថាបានព្យាយាម “ផ្តាច់” ប្រទេសរុស្ស៊ីចេញ ដោយការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។ ប្រទេសរបស់លោក Nicolas Maduro បាននិងកំពុងរស់នៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៩។
លោក Nicolas Maduro បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រ “ពួកគេកំពុងនាំគ្នាដាក់ទណ្ឌកម្ម ទាំងសេដ្ឋកិច្ច នយោបាយ និងការទូត ប្រឆាំងនឹងរុស្ស៊ី”៕