បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា រូបិយប័ណ្ណរបស់រុស្ស៊ីបានឡើងដល់កំរិត ៧២រូប ធៀបនឹងប្រាក់ដុល្លារអាមេរិក និងដល់ ៧៧រូប ធៀបនឹងប្រាក់អឺរ៉ូ កំឡុងពេលជួញដូរនៅលើផ្សារហ៊ុនទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។
ឥឡូវនេះប្រាក់រូបបានឈានដល់កម្រិតខ្លាំងបំផុតធៀបនឹងប្រាក់ដុល្លារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ហើយធៀបនឹងប្រាក់អឺរ៉ូនឹងដែលត្រលប់ទៅខែមិថុនាឆ្នាំ២០២០។
គួរបញ្ជាក់ថាប្រាក់រូបលបានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ បន្ទាប់មកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក សំដៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះ។ នៅថ្ងៃទី៧ ខែមីនា រូបិយប័ណ្ណរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១៥០រូប ធៀបនឹងប្រាក់ដុល្លារ និង ១៦៤រូបធៀបនឹងប្រាក់អឺរ៉ូ៕