បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាបិសាចក្រហមនឹងត្រូវធ្វើការប្រកួតដោយគ្មានខ្សែការពារឆ្វេង Luke Shar នៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Goodison Park ដើម្បីជួបជាមួយក្រុម Everton នៅចុងសប្តាហ៍នេះ។
លោក Ralf Rangnick បានបង្ហើបថា Luke Shaw នៅតែទទួលរងនូវផលប៉ះពាល់នៃការបាក់ជើងដ៏រន្ធត់ដែលបានកើតមានក្នុងឆ្នាំ ២០១៥ ដោយកីឡាករ Manchester United រូបនេះនឹងត្រូវការការវះកាត់ជាថ្មីម្តងទៀត ដើម្បីយកខ្ចៅដែកចេញពីជើង។
គួរបញ្ជថាក់ថា Luke Shaw បានមកចូលរួមដំបូងជាមួយ United ពីក្លឹប Southampton ក្នុង ២០១៤ ជាមួយនឹងកេរ្តិ៍ឈ្មោះជាខ្សែការពារវ័យក្មេងកំពូលម្នាក់នៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែបានរងរបួសដែលធ្វើអោយប៉ះពាល់ដល់អាជីពរបស់គាត់នៅឆ្នាំបន្ទាប់។
ការបាក់ឆ្អឹងជើងពីរកំណាត់បានធ្វើឱ្យគាត់អវត្តមានអស់រយៈពេលជិត ៧ខែ។ ហើយគាត់ត្រូវធ្វើការហ្វឹកហាត់បន្តិចម្តងៗ ទើបអាចត្រលប់ទៅក្រុមជម្រើសដំបូងរបស់បិសាចក្រហមវិញបាន ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer៕