បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនមិនមានចេតនាដកខ្លួនចេញពីគម្រោងប្រេង និងឧស្ម័នធម្មជាតិរបស់ខ្លួននៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ីនោះទេ។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា “ប្រទេសជប៉ុនមានភាគហ៊ុននៅក្នុងគម្រោងទាំង [ប្រេង និងឧស្ម័ន] ហើយវាបានធានាការផ្គត់ផ្គង់រយៈពេលវែងសម្រាប់ប្រទេស។ គម្រោងនេះបានផ្តល់ឱ្យប្រទេសរបស់យើងនូវថាមពលក្នុងតម្លៃទាបជាងទីផ្សារ ហើយការកើនឡើងនៃថ្លៃថាមពលកំពុងធ្វើឱ្យគម្រោងកាន់តែមានសារៈសំខាន់”៕