បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ចក្រភពអង់គ្លេសនឹងមិនអាចទិញឧស្ម័នពីរុស្ស៊ីបានទេ ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរបស់ទីក្រុងឡុងដ៍។
លោក Dmitry Peskov បញ្ជាក់ថា “ទីក្រុងឡុងចង់ក្លាយជាមេដឹកនាំនៃអ្វីគ្រប់យ៉ាងប្រឆាំងនឹងរុស្ស៊ី។ ហើយថែមទាំងចង់នាំមុខក្រុងវ៉ាស៊ីនតោន! នោះហើយជាការចំណាយ!”។
គាត់និយាយនេះសំដៅទៅលើចក្រភពអង់គ្លេស ជាប្រទេសតែមួយគត់ដែលបានដាក់ទណ្ឌកម្មលើធនាគារ Gazprombank របស់រុស្ស៊ី៕