បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ក្រុងគៀវបានបដិសេធចំពោះការចោទប្រកាសន់ថាបានវាយប្រហារលើឃ្លាំងប្រេងមួយកន្លែងនៅជាយក្រុង Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន លោក Alexey Danilov បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ការចោទប្រកាន់ណាមួយដែលថាវាត្រូវបានរៀបចំឡើងដោយយោធារបស់ប្រទេសគឺមិនពិតនោះទេ។ លោកបានបន្ថែមថា “ដោយហេតុផលខ្លះពួកគេនិយាយថាយើងធ្វើវា។ តាមការពិត នេះមិនមែនជាការពិតទាល់តែសោះ។ យើងមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ”៕