ឧទ្ធម្ភាគចក្រ​អ៊ុយ​ក្រែ​ន ឆ្មក់​វាយប្រហារ​រោងចក្រ​ប្រេង​របស់​រុ​ស្ស៊ី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា អភិបាលខេត្តលោក Vyacheslav Galdkov បាននិយាយនៅព្រឹកថ្ងៃសុក្រថា អគ្គីភ័យនៅរោងចក្រប្រេងក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី គឺបណ្តាលមកពីការវាយឆ្មក់តាមអាកាសរបស់អ៊ុយក្រែន។ ឧប្បត្តិហេតុនេះត្រូវបានរាយការណ៍ចំពេលយុទ្ធនាការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននៅតែបន្ត។

អភិបាលខេត្តលោក Vyacheslav Galdkov បាននិយាយថា រោងចក្រប្រេងនេះត្រូវបានវាយប្រហារដោយ “ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែនពីរគ្រឿង ដែលបានចូលទឹកដីនៃប្រទេសរុស្ស៊ី ខណៈពេលដែលកំពុងហោះហើរក្នុងរយៈកម្ពស់ទាប” ។ ព័ត៌មានលម្អិតពិតប្រាកដនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នៅឡើយទេ។

អភិបាល​ខេត្ត​ខាងលើបាន​និយាយ​ថា កម្មករ​ពីរ​នាក់​បាន​រង​របួស ​មិន​មានបាត់បង់​អាយុ​ជីវិតមនុស្សនោះទេ។ អាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ក្បែរនោះ៕