បរទេស៖ ក្លឹបសារិកាព្រៃ ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករសញ្ជាតិប្រេស៊ីលនេះមកកាន់ទឹកដីរបស់ខ្លួន។ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងក្លឹប Newcastle បានត្រៀមរួចជាស្រេចក្នុងការដាក់សំណើរឆក់យកកីឡាករ Phillippe Coutinho ដែលកំពុងខ្ចីជើងនៅ Aston Villa នៅរដូវក្តៅ។
គួរបញ្ជាក់ថា Villa បានចុះកុងត្រាយក Coutinho ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ជាមួយនឹងជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៣លានផោន។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងអស់ គឺអាស្រ័យលើខាងក្លឹបពិភាក្សាគ្នាអំពីបញ្ហាប្រាក់ឈ្នួលរបស់គាត់។ ក្នុងនោះក្លឹប Newcastle អាចជាជម្រើសល្អ ព្រោះតែម្ចាស់ក្លឹបថ្មីដែលជាមហាសេដ្ឋី៕