អា​មេ​រិ​ក​ប្រាប់​អោយ​ប្រជាជន​ខ្លួន ចាក​ចេញពី​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនជាតិ​អា​មេ​រិ​ក​ទាំងអស់​ដែល​កំពុង​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​គួរតែ​ចាកចេញ​ភ្លាម​ៗ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក Ned Price បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ Foggy Bottom ថា “​ពលរដ្ឋ​អា​មេ​រិ​ក​ទាំងអស់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​គួរតែ​ចាកចេញ​ជា​បន្ទាន់​” ។​

​លោក Ned Price បាន​និយាយ​ថា ការ​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី “​របាយការណ៍​” ដែល​មន្ត្រី​សន្តិសុខ​រុ​ស្ស៊ី “​បាន​បណ្តេញចេញ និង​ឃុំខ្លួន​” ពលរដ្ឋ​អា​មេ​រិ​ក ទាំង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​៕