បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាលោកប្រធានាធិបតីអាមេរិក Joe Biden បានស្នើសុំថវិកាយោធាដ៏ច្រើនដែលមិនធ្លាប់មាន ដោយស្នើសុំសភានៅទឹកប្រាក់ចំនួន ៨១៣.៣ ពាន់លានដុល្លារក្នុងឆ្នាំខាងមុខនេះ ដែលជាចំនួនច្រើនជាងការអនុម័តក្នុងឆ្នាំ២០២២ រហូតដល់ទៅ ៣១ ពាន់លានដុល្លារ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំកំពុងអំពាវនាវឱ្យមានការវិនិយោគដ៏ធំបំផុតមួយនៅក្នុងសន្តិសុខជាតិរបស់យើងនៅក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងមូលនិធិដែលត្រូវការដើម្បីធានាថា យោធារបស់យើងនៅតែជាយោធាដែលត្រូវបានរៀបចំល្អបំផុត ដែលត្រូវបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ល្អបំផុតនៅក្នុងពិភពលោក”៕