ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចុះត្រួតពិនិត្យអាវុធតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយមានការរួមពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕




