កា​ណា​ដា​ចំណាយ​លុយ​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ទីក្រុង Ottawa នឹង​ចរចា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​យក្ស Lockheed Martin ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ការ​ទិញ​យន្តហោះ F-35 ចំនួន ៨៨​គ្រឿង នេះ​បើ​តាម​មន្ត្រី​កា​ណា​ដា​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​។​

​កិច្ចព្រមព្រៀង​នេះ​មាន​តម្លៃ ១៩​ពាន់​លាន​ដុល្លារ​កា​ណា​ដា (១៥.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ដោយ​រដ្ឋាភិបាល​កំណត់​ថា​វា​សព្វាវុធ​បន្ថែម​ទៅ​លើ​របស់​ដែល​មាន​ស្រាប់​។ វា​គឺជា​ចំណុចកំពូល​នៃ​ដំណើរការ​រយៈពេល ១២​ឆ្នាំ ដែល​កា​ណា​ដា​បាន​ស្វែងរក​ទិញ​នៅ​យន្តហោះ​ថ្មី ដើម្បី​មក​ជំនួស​យន្តហោះ CF-18 ដែល​ហួស​សម័យ​របស់​ខ្លួន​៕