ប្រទេស G7 បដិសេធ​ក្នុង​ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​រុ​ស្ស៊ី​ជា​ប្រាក់ “​រូប​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ថាមពល​អា​ល្លឺ​ម៉​ង់​លោក Robert Habeck បានអោយ​ដឹង​ថា​ក្រុម​ប្រទេស G7 បាន​សម្រេច​ព្រមព្រៀង​រួម​គ្នា​ធ្វើការ​បដិសេធ ចំពោះ​ការ​ទាមទារ​របស់​ទីក្រុង​ម៉ូ​ស្គូ​ក្នុង​ការ​ទូទាត់​ថ្លៃ​នាំ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី​គិត​ជា​ប្រាក់ “​រូប​”​។​

​រដ្ឋមន្ត្រី​ថាមពល​អា​ល្លឺ​ម៉​ង់​លោក Robert Habeck បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ច័ន្ទ​ថា “​រដ្ឋមន្ត្រី G7 ទាំងអស់​បាន​យល់ព្រម​ទាំងស្រុង​ថា នេះ​គឺជា​ការ​បំពាន​តែ​ម្ខាង និង​ច្បាស់លាស់​នៃ​កិច្ចសន្យា​ដែល​មាន​ស្រាប់​” ។​

​រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា “​ការ​ទូទាត់​ជា​ប្រាក់​រូប​មិន​អាច​ទទួលយក​បាន​ទេ​” ហើយ​ថា ប្រជាជាតិ​នានា​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់ “​កុំ​ធ្វើ​តាម​”​អ្វី​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​បញ្ជាក់​កាលពី​ស​ប្តា​ហ៍​មុន​៕